We use cookies to personalise content and ads, to provide social media features and to analyse our traffic. Read more…
Saturday
21
APR

យុទ្ធសាស្រ្តចរចា និងទំនាក់ទំនងសាធារណៈ ក្នុងវិស័យជំនួញ

08:30
17:00
Idea Plus Learning
Event organized by Idea Plus Learning

Get Directions

Category
#var:page_name# cover

យុទ្ធសាស្រ្តចរចា និង ទំនាក់ទំនងសាធារណ: ក្នុងវិស័យជំនួញ
Negotiation Strategy & Public Relations

អ្នកសិក្សាទទួលបានជំនាញ ៖

១- ជំនាញរៀបចំយុទ្ធសាស្រ្ត និង យុទ្ធវិធីចរចាឲ្យមានប្រសិទ្ធភាពសម្រាប់ជំនួញរបស់ខ្លួន
- ការចរចាជាផ្នែកសំខាន់មួយក្នុងដំណើរជីវិតជំនួញ
- យុទ្ធសាស្រ្តចរចាតាមដំណាក់កាល ដ៏មានប្រសិទ្ធភាព
- យុទ្ធសាស្រ្តចរចាជាកញ្ចប់ ដ៏មានប្រសិទ្ធភាព
- ការរៀបចំ និង ប្រើប្រាស់យុទ្ធវិធីចរចានានាក្នុងជំនួញ
- យុទ្ធសាស្រ្តចរចាតាមគោលការណ៍ ឈ្នះ-ឈ្នះ ទាំង៥
- ធាតុគន្លឹះជោគជ័យក្នុងការចរចាសម្រាប់អាជីវកម្មខ្នាតតូច និង មធ្យម

២- ជំនាញរៀបចំយុទ្ធសាស្រ្ត និង បច្ចេកទេសចរចាលក់
- គន្លឹះចរចាលក់ទាំង ៥
- បច្ចេកទេសចរចាលក់តាមស្ថានការណ៍តម្រូវ
- បច្ចេកទេស និង វិធីសាស្រ្តដោះស្រាយការបដិសេធរបស់អតិថិជនសម្រាប់ការចរចាលក់

៣- ជំនាញប្រើប្រាស់ទំនាក់ទំនងសាធារណ:សម្រាប់ជាប្រយោជន៍ដល់ការលូតលាស់ជំនួញ
- ធាតុផ្សំសំខាន់ៗរបស់ជំនាញទំនាក់ទំនងសាធារណ:
- ការចងក្រងយុទ្ធសាស្រ្តទាំង៤នៃជំនាញទំនាក់ទំនងសាធារណ:
- សិល្បវិធីកសាងទំនាក់ទំនងសាធារណ:ក្នុងវិស័យជំនួញ ដើម្បីឲ្យអតិថិជន និង ដៃគូរអាជីវកម្មទុកចិត្ត និង យល់ព្រមសហការយូរអង្វែង
- គន្លឹះដើម្បីក្លាយទៅជាអ្នកជំនាញទំនាក់ទំនងសាធារណ:ជោគជ័យ

៤- ជំនាញកសាងបណ្តាញទំនាក់ទំនង (Business Networking Skills)
- ជំហ៊ាននានាក្នុងការកសាងបណ្តាញទំនាក់ទំនងសម្រាប់អ្នកជំនួញ
- ជំនាញថែរក្សាបណ្តាញទំនាក់ទំនងឲ្យបានល្អ និង ប្រើប្រាស់ឲ្យចំគោលដៅ
- ជំនាញអភិវឌ្ឍន៍បណ្តាញទំនាក់ទំនងឲ្យក្លាយជាមូលដ្ឋានទីផ្សារជំនួញរបស់ខ្លួន
- វិធីសាស្រ្តបង្កើនបណ្តាញទំនាក់ទំនងឲ្យក្លាយជាវេទិការសម្រាប់កសាងម៉ាកសញ្ញាផ្តាល់ខ្លួន (Personal Branding)

សិក្សាជំនាញពិត ពីការអនុវត្តជាក់ស្តែង និងទទួលបានឯកសារមេរៀន ដែលមិនអាចរកបាននៅកន្លែងផ្សេង យកទៅអនុវត្តក្នុងស្ថាបនរបស់ខ្លួន ។

ដឹកនាំមេរៀនដោយ លោក ហួន សុខនីម ដែលមានបទពិសោធន៍ជាង ១២ ឆ្នាំ ទាក់ទងនឹងការអភិវឌ្ឈអាជីវកម្ម ការគ្រប់គ្រងផ្នែកលក់ និងទីផ្សារ កិច្ចសន្យាពាណិជ្ជកម្មជាមួយក្រុមហ៊ុនអន្តរជាតិ ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិកម្ពុជា ក្រុមហ៊ុន Thai Sam Sung ក្រុមហ៊ុនធានរ៉ាប់រងអាយុជីវិតព្រូដិនសល (Prudential ) នៃចក្រភពអង់គ្លេស។ គាត់មានបទពិសោធន៍ជាច្រើនទាក់ទងនឹងការអភិវឌ្ឍអាជីវកម្មនៅអាកាសយាន្តដ្ឋាន ការងារប្រតិបត្តិការ និងគ្រប់គ្រងគុណភាពសេវាកម្ម។ បន្ថែមជាងនេះទៅទៀត គាត់មានបទពិសោធន៍ជាង ៤ឆ្នាំក្នុងវិស័យអប់រំផងដែរ។

សិក្សាថ្ងៃទី 21-22 មេសា ឆ្នាំ 2018
ទីតាំងសិក្សា នៅក្រុមហ៊ុន អាយឌា ផ្លាស (ទួលគោក ភ្នំពេញ)

តម្លៃចូលរួម ៖
- ១៩៩ ដុល្លារ / ១នាក់ សម្រាប់ ១៥ នាក់ ដំបូង
- ផុតពីនេះ តម្លៃពេញ ២៩៩ ដុល្លារ ! កន្លែងមានកំណត់ ។
ប្រញាប់ចុះឈ្មោះឥឡូវនេះ !
សូមទាក់ទង 098 24 04 59 / 070 666 419 / 092 46 06 44

ទីតាំងស្ថិតនៅផ្ទះលេខ ៩២AB (KEY Real Estate) ផ្លូវ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
មិនពេញចិត្តជូនប្រាក់វិញ ១០០% !!!