We use cookies to personalise content and ads, to provide social media features and to analyse our traffic. Read more…
Saturday
28
APR

ការគ្រប់គ្រងធនធានមនុស្ស សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

08:30
17:30
Idea Plus Learning
Event organized by Idea Plus Learning

Get Directions

Category
#var:page_name# cover

វគ្គសិក្សាជំនាញ #ការគ្រប់គ្រងធនធានមនុស្ស (សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម )
HR Management for SME

អ្នកសិក្សាទទួលបានជំនាញ ៖

1- ជំនាញបង្កើតវប្បធម៌ក្រុមហ៊ុន និងច្បាប់វិន័យផ្សេងៗ
- កំណត់គោលដៅ និងលក្ខណៈពិសេសរបស់ស្ថាបន (ទស្សនវិស័យ និងបេសកកម្ម)
- រៀបចំចិត្តគំនិត និងទង្វើដែលបុគ្គលិកត្រូវប្រតិបត្តិប្រចាំថ្ងៃ ដើម្បីមានផលិតភាពខ្ពស់
- រៀបចំការគ្រប់គ្រងស្ថាបនដោយយកច្បាប់ជាធំ មិនមែនបុគ្គលជាធំ ដើម្បីស្ថាបនអាចដំណើរការបាន មិនអាស្រ័យលើមនុស្សម្នាក់

2- ជំនាញបែងចែកទួនាទី និងភារកិច្ច
- រៀបចំរចនាសម្ព័ន្ធការងារ ដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងការងារជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់
- ការបែងចែកការងារដល់បុគ្គលិកច្បាស់លាស់ នាំឲ្យមានការទទួលខុសត្រូវការងារខ្ពស់ និងផលិតភាពខ្ពស់
- បុគ្គលិកខិតខំធ្វើការងារ ដើម្បីស្នាដៃរៀងៗខ្លួន ។

3- ជំនាញជ្រើសរើសមនុស្សឲ្យបានល្អ
- ដំណើរការនៃការជ្រើសរើសបុគ្គលិក
- របៀបសម្ភាសន៍ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានបុគ្គលិកល្អ
- ចំណុចសំខាន់ៗក្នុងការវិនិច្ឆ័យមនុស្ស ដែលអាចជ្រើសរើសមកធ្វើការបាន ទទួលលទ្ធផលការងារល្អ

4- ជំនាញរៀបចំធនធានមនុស្ស និងផ្តល់ប្រាក់បៀវត្សរ៍
- រៀបចំឲ្យត្រូវតាមទីកន្លែង និងជំនាញ របស់មនុស្សម្នាក់ៗ
- ការៀបចំតារាងប្រាក់បៀវត្សរ៍ ( Salary Scale ) ដែលមានប្រសិទ្ធភាព

5- ជំនាញវាយតម្លៃលទ្ធផលការងារ លើកទឹក និងថែរក្សាមនុស្សល្អ
- ការកំណត់សូចនាករណ៍វាស់វែង (KPI) លទ្ធផលការងាររបស់បុគ្គលិក ដ៏មានប្រសិទ្ធភាព
- របៀបលើកទឹកចិត្តបុគ្គលិក ដោយយោងលើលទ្ធផលការងារដែលបានវាស់វែងហើយ
- រូបមន្ត ដើម្បីរក្សាមនុស្សល្អ នៅធ្វើការជាមួយ

6- ជំនាញហ្វឹកហ្វឺន និងអភិវឌ្ឍមនុស្ស ឲ្យកាន់តែខ្លាំង
- របៀបស្វែងរកតម្រូវការហ្វឹកហ្វឺនក្នុងស្ថាបន (TNA)
- របៀបហ្វឹកហ្វឺនបុគ្គលិកដែលមានប្រសិទ្ធភាពខ្ពស់បំផុត ។

សិក្សាជំនាញពិត ពីការអនុវត្តជាក់ស្តែង និងទទួលបានឯកសារទម្រង់គំរូ ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស (គោលការណ៍ និងនីតិវិធី) ដែលមិនអាចរកបាននៅកន្លែងផ្សេង យកទៅអនុវត្តក្នុងស្ថាបនរបស់ខ្លួន ។
ទីតាំងសិក្សា នៅក្រុមហ៊ុន អាយឌា ផ្លាស (ទួលគោក ភ្នំពេញ)

ដោយ លោក ងួន ប៊ុននិត
- ស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន អាយឌា ផ្លាស
- ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល អនាគត ហិរញ្ញវត្ថ ម.ក
- មានបទពិសោធន៍ ជាង ១០ឆ្នាំ ក្នុងការងារគ្រប់គ្រងធនធានមនុស្ស និងអាជីវកម្ម ។

តម្លៃចូលរួម ៖
- ១៩៩ ដុល្លារ / ១នាក់ សម្រាប់ ១៥ នាក់ ដំបូង
- ផុតពីនេះ តម្លៃពេញ ២៩៩ ដុល្លារ ! កន្លែងមានកំណត់ ។

ប្រញាប់ចុះឈ្មោះឥឡូវនេះ
សូមទាក់ទង 098 24 04 59 / 070 666 419 / 092 460 644
ទីតាំងស្ថិតនៅផ្ទះលេខ ៩២AB (KEY Real Estate) ផ្លូវ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

មិនពេញចិត្តជូនប្រាក់វិញ ១០០% !!!